សមាគមធានារ៉ាប់រងកម្ពុជា

INSURANCE ASSOCIATION OF CAMBODIA

Public Awareness

វគ្គបណ្តុះបណ្តាលស្តីពីវិស័យធានារ៉ាប់រងត្រូវបានរៀបចំជូនដល់ការីនិពន្ធ និងនិពន្ធនាយក (Editors/Editor-in-Chief)

វគ្គបណ្តុះបណ្តាលស្តីពីវិស័យធានារ៉ាប់រងត្រូវបានរៀបចំជូនដល់ការីនិពន្ធ និងនិពន្ធនាយក (Editors/Editor-in-Chief) ក្នុងន័យលើកកម្ពស់ការយល់ដឹងរបស់អ្នកសារព័ត៌មានជុំវិញវិស័យធានារ៉ាប់រង និងពង្រឹងការផ្សព្វផ្សាយពីវិស័យធានារ៉ាប់រងឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ វគ្គបណ្តុះបណ្តាលនេះរួមមានបទបង្ហាញរបស់លោកប្រធានសមាគមធានារ៉ាប់រងកម្ពុជា ស្តីពី ទិដ្ឋភាពទូទៅនៃប្រតិបត្តិការទីផ្សារធានារ៉ាប់រងនៅកម្ពុជា និងការចូលរួមពីវាគ្មិនកិត្តិយស លោក វ៉ា វិជ្ជា ប្រធាននាយកដ្ឋានគ្រប់គ្រងអាជ្ញាបណ្ណ និងកិច្ចការគតិយុត្ត នៃនិយ័តការធានារ៉ាប់រងកម្ពុជា ដែលបានធ្វើបទបង្ហាញអំពីតួនាទីរបស់និយ័តករធានារ៉ាប់រងក្នុងវិស័យធានារ៉ាប់រង ក៏ដូចជាបទប្បញ្ញតិ្តក្នុងវិស័យធានារ៉ាប់រង។ វាគ្មិនកិត្តិយសមួយរូបទៀត គឺ លោក ចាន់ រដ្ឋា អគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានធ្វើបទបង្ហាញអំពីការធានារ៉ាប់រងអាយុជីវិត រួមទាំងដំណើការ និងអត្ថប្រយោជន៍។

Image
Image
Image
Image
Image
Image