សមាគមធានារ៉ាប់រងកម្ពុជា

INSURANCE ASSOCIATION OF CAMBODIA

អំពីសមាគមធានារ៉ាប់រងកម្ពុជា

ស.ធ.ក. គឺជាសមាគមពាណិជ្ជកម្មមិនរកប្រាក់ចំណេញដែលតំណាងឱ្យក្រុមហ៊ុនធានារ៉ាប់រងជាសមាជិក និងបំពេញ មុខងារដើម្បីពង្រឹង និងលើកកម្ពស់ការអភិវឌ្ឍ និងការរីកចម្រើនជារួមនៃវិស័យធានារ៉ាប់រងនៅកម្ពុជា។ ស.ធ.ក. គាំទ្រក្រុមហ៊ុនធានារ៉ាប់រងជាសមាជិក តាមរយៈមធ្យោបាយជាច្រើន ដោយប្រើប្រាស់តួនាទីជាអ្នកសម្របសម្រួល ដើម្បីដោះស្រាយ កង្វល់ និងបញ្ហាប្រឈមដែលមាននៅក្នុងវិស័យធានារ៉ាប់រង និងបង្កើនចំណាប់អារម្មណ៍ ពង្រឹងការយល់ដឹងនិងទំនុកចិត្ត របស់សាធារណជន មក លើ វិស័យធានារ៉ាប់រង។

គោលបំណងសំខាន់ៗរបស់ សធក មានដូចខាងក្រោម៖

១. ជំរុញឱ្យមានការមូលមតិគ្នាជាឯកច្ឆ័ន្ទក្នុងចំណោមសមាជិកទាំងអស់លើបញ្ហាសំខាន់ៗក្នុងវិស័យធានារ៉ាប់រង

២. បង្កើនកេរ្តិ៍ឈ្មោះ និងការយល់ដឹងជាសាធារណៈអំពីវិស័យធានារ៉ាប់រង

៣. លើកកម្ពស់ចំណេះដឹង និងស្តង់ដារវិជ្ជាជីវៈវិស័យធានារ៉ាប់រង

៤. សម្របសម្រួលដល់ការផ្លាស់ប្តូរព័ត៌មាន និងស្ថិតិធានារ៉ាប់រង